
សហរដ្ឋអាមេរិកមានមនុស្ស៧៥,៦៣៩នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៤៣៦នាក់ស្លាប់ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 4, 2021
វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៥,៦៣៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤៣៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៧,១០៥,៤៦៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៧០,៨៥៤នាក់ និងជាសះស្បើយឡើងសរុប ៣៧.១១លាននាក់៕