
ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៨លាន ៨១ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់
ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៨, ៨១២,៧៩៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០៣៦,៩២៣នាក់ និងជាសះស្បើយឡើងវិញ ២២៥,៤៣៣,៦១១នាក់។
តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៧, ១០៥,៤៦៨នាក់ ស្លាប់ចំនួន ៧៧០,៨៥៤នាក់ និងជាសះស្បើយចំនួន ៣៧,១១៦,៦០៤នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៣២០,១៤២ នាក់ ស្លាប់ចំនួន ៤៥៩,៦៦១នាក់ និងជាសះស្បើយ ៣៣,៧០៤, ៣៦៥នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៨៣៥,៧៨៥នាក់ ស្លាប់ ៦០៨,៣០៤នាក់ និងជាសះស្បើយ ២១,០៣៥,២៦៣នាក់៕