សហរដ្ឋអាមេរិកមានមនុស្ស៨៤,១៥៤នាក់ទៀត ឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៤៨០នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៤,១៥៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤៨០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៤៣១,១៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៣៧,៥៨៤នាក់ និងជាសះស្បើយឡើងសរុប ៣៤.៩៩លាននាក់៕