ក្រុមអ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលតួអគ្នេយ៍ប្រាសាទលលៃ

ខេត្តសៀមរាប ៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលតួអគ្នេយ៍ប្រាសាទលលៃ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១ មកដល់ពេលនេះសម្រេចបានជាង៧០ភាគរយហើយ ពោលគឺបានធ្វើកំណាយយកគំនរថ្មដែលបាក់ធ្លាក់ចេញពីតួប្រាសាទចប់រួចរាល់ហើយ។ កិច្ចការដែលត្រូវធ្វើបន្ទាប់គឺការជួសជុលថ្មដែលខូចខាតដើម្បីលើកដាក់ទីតាំងដើម និងធ្វើការពង្រឹងរចនាសម្ពន្ធប្រាសាទឡើងវិញ ដោយគ្រោងបញ្ចប់នាដំណាច់ឆ្នាំ២០២១ខាងមុខ៕