ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៧២នាក់, ជាសះស្បើយ៤៩៤នាក់, ស្លាប់១៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៧២នាក់, អ្នកជំងឺចំនួន៤៩៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៤នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៥, ៦០៧ ជាសះស្បើយសរុបចំនួន១០៩, ២៩៦ និងស្លាប់សរុបចំនួន ២, ៥៥៩៕