រុស្ស៉ីនឹងធ្វើតេស្តវ៉ាក់សាំងបង្ការកូវីដ-១៩ «Sputnik V» ជាប្រភេទស្ព្រាយបាញ់ច្រមុះ

ម៉ូស្គូ ៖ រុស្ស៊ីនឹងធ្វើតេស្ដវ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ Sputnik V របស់ខ្លួននៅក្រោមទម្រង់ជា «វ៉ាក់សាំងស្ព្រាយបាញ់ច្រមុះ» លើក្រុមអ្នកស្ម័គ្រចិត្ត ខណៈលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ទើបបានអំពាវនាវឱ្យបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសដែលមានប្រជាជនជាង១៤០លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

យោងតាម​ឯកសារ​ដែល​បាន​ចុះផ្សាយ​នៅលើ​បញ្ជី​ឱសថ​របស់​រដ្ឋ​បាន​បង្ហាញថា វ៉ាក់សាំង​បាញ់​តាម​ច្រមុះ​ត្រូវ​ប្រើ​ពីរ​ដូ​ស​នៅក្នុង​គ្លីនិក​មួយ​ក្នុង​ទីក្រុង St Petersburg ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​ពី​កាលបរិច្ឆេទ​នៃ​ការធ្វើ​តេស្ត​ឡើយ​។​ រុស្ស៊ី​បាន​ផលិត​វ៉ាក់សាំង Sputnik របស់ខ្លួន​បាន​យ៉ាង​លឿន​នៅពេល​កូ​វីដ​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន ប៉ុន្តែ​ការទប់ស្កាត់​មិនទាន់​ល្អប្រសើរ​ឡើយ ស្របពេល​អាជ្ញាធរ​ទីក្រុង​ជាច្រើន​កំពុងមាន​ការព្រួយបារម្ភ​ពី​ផលិតផល​ថ្មី​របស់ខ្លួន​។​

​ប្រធានាធិបតី វ្ល៉ា​ឌី មៀរ​ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ថា​ប្រទេស​រុស្ស៊ី​ត្រូវការ​ព​ន្លឿ​ន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ -១៩ ខណៈ​ប្រទេស​នេះ​បាន​កត់ត្រា​ចំនួន​អ្នកស្លាប់​តែមួយ​ថ្ងៃ​ខ្ពស់បំផុត​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​សកល​។​

​អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​កាលពី​ខែមិថុនា​ថា វ៉ាក់សាំង​ប្រភេទ​បាញ់​ច្រមុះ​ដែល​សមស្រប​សម្រាប់​កុមារ​អាយុ​ពី ៨ ទៅ ១២ ឆ្នាំ​ត្រូវបាន​សាកល្បង ​ហើយ​ផែនការ​នឹងដាក់​ឲ្យដំណើរការ​ផលិតផល​នៅ​ខែកញ្ញា​៕