ក្រុមប្រឹក្សាខេត្តកែបបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ ដោយលើកយកនូវរបៀបវរ:ចំនួន៥មកពិភាក្សា និងអនុម័ត

ខេត្តកែប នៅរសៀលថ្ងៃព្រហស្បតិ៍១៤រោច ខែអស្សុជ​  ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២១នេះក្រុមប្រឹក្សាខេត្តកែប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩  អាណត្តិទី៣ដោយលើកយកនូវរបៀបវារៈចំនួន៥មកពិភាក្សា និងអនុម័តក្រោមវត្តមាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។

ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកយកនូវរបៀបវារៈចំនួន៥ ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យ ពិភាក្សា និងអនុម័តរួមមាន

ពិនិត្យ ពិភាក្សានិងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃចន្ទ ១៣រោច ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា​​ ឆ្នាំ២០២១។

របាយការណ៍វឌ្ឍនភាពរបស់ គណ:កម្មការកាតព្វកិច្ចក្រុមប្រឹក្សាខេត្ត។

-​ គណ:កម្មការសម្របសម្រួលបច្ចេកទេស

-​ គណ:កម្មការពិគ្រោះយោបល់ស្ត្រីនិងកុមារ

-​ គណ:កម្មការលទ្ធកម្ម

-​ គណ:កម្មការសុរិយោដីខេត្ត

-​ គណ:កម្មការរៀបចំគម្រោងខេត្ត

របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត

សសេចក្ដីព្រាងរបាយការណ៍ស្ដីពីសកម្មភាពសំខាន់ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្តក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី២៨ ដល់កិច្ចប្រជុំសាមញ្ញលេីកទី២៩ របស់ក្រុមប្រឹក្សាខេត្ត

ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តន៍ការងារខែបន្ទាប់របស់ រដ្ឋបាលខេត្ត

-​ បញ្ហាផ្សេងៗ។

សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី២៩នេះ មានការអញ្ចេីញចូលរួមពីសំណាកឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តលោកលោកស្រីជាអភិបាលរងខេត្តនាយកនាយករងរដ្ឋបាលសាលាខេត្តនាយកនាយិកាទីចាក់ការជំនាញសាលាខេត្តប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕ ដោយ ទ្រី ហៀន