
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦,៥៨០ករណីបន្ថែមទៀត និងស្លាប់៥៩នាក់
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 5, 2021
ហាណូយ ៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន៦,៥៨០ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៥៩នាក់ផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។
ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់ មាន០៤ករណីជាករណីនាំចូល ខណៈទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន៩៨១ករណី។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៤៦,០៤៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៣៥,៤០៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៣៤២នាក់៕