ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៩លាន ៣៣ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៩, ៣៣០,៦៨៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០៤៤,៩២៦នាក់ និងជាសះស្បើយឡើងវិញ ២២៥,៨៣៩,១០៦នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៧, ១៨៧,២៥៦នាក់ ស្លាប់ចំនួន ៧៧២,៣១៥នាក់ និងជាសះស្បើយចំនួន ៣៧,១៩៤,១១១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៣៣២,៤០៧ នាក់ ស្លាប់ចំនួន ៤៥៩,៨៧៥នាក់ និងជាសះស្បើយ ៣៣,៧១៥, ៧២២នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៨៤៩,១៣៧នាក់ ស្លាប់ ៦០៨,៧១៥នាក់ និងជាសះស្បើយ ២១,០៤៧,២៩៦នាក់៕