រដ្ឋសភាចេញសេចក្តីប្រកាសផ្លូវការអំពីមរណភាព របស់ឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបានចេញសេចក្តីប្រកាសផ្លូវការអំពីមរណភាពរបស់ ឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា និងបង្ហាញប្រវត្តិរូបរបស់លោក។

សពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕