អភិបាលក្រុងបាវិត ជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយបុគ្គលិកកម្មករ និងក្រុមលទ្ធកម្មក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ

ខេត្តស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់បុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុន ហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage)ដែរពិធីធ្វើឡើងនៅបរិវេណសាលាក្រុងបាវិតខេត្តស្វាយរៀង។

នៅក្នុងពិធីនោះផងដែរក៏មានការចូលរួមពីលោកអភិបាលរងក្រុងបាវិត លោក គឹម ឡេង  នាយកក្រុមហ៊ុនហាយប្រ៊ីដហ្គាប៊ែឆ អស់លោក លោកលោកស្រីបងប្អូនបុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage )ជាច្រើននាក់ផងដែរ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនត្រូវខិតខំយកចិត្តទុកដាក់ក្នុងការប្រមូលសម្រាមឱបានស្អាត និងទាន់ពេលវេលា និងត្រូវអនុវត្តឱបានត្រឹមត្រូវតាមកិច្ចសន្យាជាមួយរដ្ឋបាលក្រុង។

លោកអភិបាលក្រុងក៏បានសម្ដែងការកោតសសើរដល់បងប្អូនដែលជា បុគ្គលិកកម្មករ និងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុន ហាយប្រ៊ីដ ហ្គាប៊ែឆ ( Hybrid Garbage) ដែលបានបំពេញភារកិច្ចក្នុងការងារប្រមូលសំរាម និងការទុកដាក់សំរាមបានត្រឹមត្រូវ ព្រមទាំងការប្រមូលសំរាមតាមទីសាធារណៈ និងតាមបណ្តារផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិសាស្ត្រក្រុងបាវិតទាំងមូល ដោយយើងត្រូវ រួមគ្នាការពារបរិស្ថាន ខណៈបរិស្ថានស្អាតនាំមកនូវសុខភាពល្អដល់យើងទាំងអស់គ្នា។

ក្នុងឱកាសនោះ លោក លឹម សៀងហេង អភិបាលក្រុងបាវិតក៏បានផ្ដល់អំណោយមានដូចជា ក្រម៉ា និងថវិកាចំនួន៥ម៉ឺនរៀលដល់បងប្អូនបុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage)ផងដែរ៕ ដោយ ៖ ភក្តី