ឯកឧត្តម សោម ពិសិដ្ឋ ផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជូន​ ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព

ខេត្តកែប ៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជា ពលរដ្ឋក្នុងខេត្តកែបទាំងមូល​ មានក្តីរន្ធត់ក្តុកក្តួលក្នុងចិត្តឥតឧបមា នៅពេលទទួលដំណឹងថា ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញិល អនុប្រធានទី១នៃរដ្ឋសភាជាតិ បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ៕