ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៣៩៩,៤០៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៨១,៧៨៣នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៤៨,១៦៥នាក់ (ស្លាប់ ១៤៣,៥៤៥នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨០៣,២១៣នាក់ (ស្លាប់ ៤៤,៤៣០នាក់)និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៥០៦,៣០៩នាក់ (ស្លាប់ ២៩,២៩១នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៩៦៧,៩៩៩នាក់ (ស្លាប់ ១៩,៦៦៤នាក់), វៀតណាម ឆ្លងចំនួន ៩៦៨,៦៨៤នាក់ (ស្លាប់ ២២,៥៣១នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០៦,៨១៦នាក់ (ស្លាប់ ១៨,៨២១នាក់), សិង្ហបុរី ឆ្លងចំនួន ២១៨,៣៣៣នាក់ (ស្លាប់ ៤៩៧នាក់), កម្ពុជា ឆ្លងចំនួន ១១៩,០៩២នាក់ (ស្លាប់ ២,៨២៩នាក់), ទ្បាវ ឆ្លងចំនួន ៤៧,០៥៦នាក់ (ស្លាប់ ៨២នាក់) និងព្រុយណេ ឆ្លងចំនួន ១៣,៧៤២នាក់ (ស្លាប់ ៩៣នាក់)៕