ថៃ​បន្តរកឃើញអ្នក​ឆ្លងជំងឺកូវីដ-១៩ ចំនួន៧.៥៩២ករណីបន្ថែមទៀត និង​ស្លា​​ប់​៣៩នាក់ក្នុងរបាយការណ៍ថ្ងៃនេះ

បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ ​​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះបានប្រកាសបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ៧.៥៩២ករណី និង​មាន​អ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ​ចំនួន៣៩នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ម៉ោង​ចុងក្រោយនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok Post

ក្រសួងសុខាភិបាល​ថៃបញ្ជាក់ថា នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៧.៤៩៥ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៩៤៦.៧២៨ នាក់​ដែល​ក្នុងនោះ ១.៨៣០.០៣៧ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៩.៦០៩ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៩.៧០៣ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕