
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកំពត
ថ្ងៃចេញផ្សាយៈ ខែតុលា 13, 2021
ខេត្តកំពត ៖ នារសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន ជំនួសឯកឧត្តម ជាវ តាយ។
សូមជម្រាបថា ឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ទេរភារកិច្ច ទៅជាអភិបាលខេត្តកំពត។ ចំណែកឯកឧត្តម ជាវ តាយ អតីតអភិបាលខេត្តកំពត ត្រូវផ្ទេរទៅជាអភិបាលខេត្តពោធិ៍សាត់វិញ៕