
សហរដ្ឋអាមេរិកមាន២៣,១៦៥នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១២៣នាក់ស្លាប់ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 8, 2021
វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៣,១៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១២៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៧,៣៣៦,៥៧៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៧៥,២១៨នាក់ និងជាសះស្បើយឡើងសរុប ៣៧.៣៣លាននាក់៕