
Hun Sen Cup ថ្នាក់ជាតិនឹងចាប់ផ្ដើមការប្រកួតជម្រុះវគ្គ១៦ក្រុមស្អែកនេះ
ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ នឹងចាប់ផ្ដើមការប្រកួតជម្រុះវគ្គ ១៦ក្រុមចុងក្រោយនាថ្ងៃទី០៩ និងថ្ងៃទី១០ ខែវិច្ឆិកានេះហើយជាមួយនឹងការកែប្រែរូបមន្ដប្រកួតថ្មីចាញ់ធ្លាក់ ដោយក្រុមនីមួយៗត្រូវប្រកួតតែ ១ជើងប៉ុណ្ណោះដើម្បីកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គបន្ដ។
គួរដឹងថា ដោយសារការអូសបន្លាយនៃជំងឺកូវីដ-១៩ បានធ្វើឲ្យពានសម្ដេចតេជោ ហ៊ុន សែន ត្រូវបានពន្យារពេលជាយូរ។ ការណ៍នេះនាំឲ្យគណៈកម្មការរៀបចំការប្រកួត សម្រេចកែប្រែប្រព័ន្ធលេងថ្មីដោយវគ្គ ១៦ក្រុម និងវគ្គ ៨ក្រុមនឹងត្រូវលេងចាញ់ធ្លាក់មិនមានការប្រកួត ២ជើងដូចរដូវកាលមុនៗឡើយ។ ដូច្នេះក្រុមទទួលបានជ័យជម្នះនៃវគ្គនីមួយៗ នឹងទទួលបានកៅអីវគ្គបន្ដរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងប្រកួតបញ្ចប់នាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ៕
សូមមើលតារាងការប្រកួតនៅខាងក្រោមនេះ ៖