កូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅកូរ៉េខាងត្បូង

សេអ៊ូល ៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានប្រកាសថ្កោលទោស ចំពោះដំណើរទស្សនកិច្ចប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ណាន់ស៊ី ផេឡូស៊ី នៅកូរ៉េខាងត្បូង ដែលបានបង្ហាញការគាំទ្រដល់ការកំញើញប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

លោកស្រី ផេឡូស៊ី និងសមភាគីកូរ៉េខាងត្បូងរបស់លោកស្រី គឺប្រធានសភាជាតិ លោក គីម ជីន ព្យូ (Kim Jin-pyo) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក៏បានសន្យាដែរថានឹងសម្រេចឱ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

ជុំវិញបញ្ហានេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថាការកត់សម្គាល់របស់លោកស្រី ផេឡូស៊ី ជាផ្នែកមួយនៃការបង្កភាពតាននឹងរបស់សហរដ្ឋអាមេរិកនៅឧបទ្វីបកូរ៉េ និងជាការបញ្ជាក់យ៉ាង ច្បាស់ពីនយោបាយអរិភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង ព្រមទាំងការគំាទ្ររបស់សហរដ្ឋអាមេរិកចំពោះការរត់ប្រណំាងអាវុធ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី ផេឡូស៊ី ជាមនុស្សបំផ្លាញសន្តិភាព និងស្ថិរភាពអន្តរជាតិដ៏អាក្រក់…ហើយ សហរដ្ឋអាមេរិកនឹងត្រូវតបស្នងមកវិញ ចំពោះភាពចលាចលដែលបង្កឡើងដោយទស្សនកិច្ចរបស់លោកស្រី (ផេឡូស៊ី)»៕