កម្ពុជាសម្រេចការចាក់វ៉ាក់សាំងកូវីដ-១៩ បាន៩៩,៣២% ធៀបប្រជាជនគោលដៅ១០លាននាក់

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៩៩,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៧,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងសុខាភិបាល៕