
AFF Suzuki Cup ៖ ទីម័រខាងកើតចូលពូល A ដោយស្វ័យប្រវត្តិក្រោយព្រុយណេដកខ្លួន
អាស៊ាន ៖ សហព័ន្ធបាល់ទាត់ព្រុយណេ បានប្រកាសបានដកខ្លួនពីការប្រកួត ជម្រុះ Play-off ពានរង្វាន់ជើងឯកអាស៊ាន (AFF Suzuki Cup 2020) ដោយសារកូវីដ-១៩ ធ្វើឱ្យក្រុមរៀបចំមិនទាន់ និងមិនបានល្អ។
ជាមួយគ្នានោះដែរប្រធានសហព័ន្ធបាល់ទាត់ព្រុយណេលោក Matusin Matasan បានបង្ហាញការសោកស្តាយដែលមិនអាចចូលរួមការប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់នេះបាន តែបានជូនពរក្រុមដែលនៅសល់ទាំងអស់ទទួលបានជោគជ័យ។
សូមជម្រាបថា ការដកខ្លួនរបស់ក្រុមជម្រើសជាតិព្រុយណេ បានធ្វើឲ្យក្រុម ទីម័រខាងកើត ចូលទៅក្នុងពូល A ដោយស្វ័យប្រវត្តិជាមួយថៃ សហភាពមីយ៉ាន់ម៉ា ហ្វីលីពីន និងសិង្ហបុរី ខណៈពូល B មានវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា និងឡាវ។ ចំណែកការប្រកួតនឹងដំណើរការចាប់ពីថ្ងៃទី៥ ខែធ្នូ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕