ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ​ចំនួន៦.៩០៤ករណី ​និងស្លា​ប់​ចំនួន៦១នាក់ទៀតក្នុងរបាយការណ៍ថ្ងៃនេះ

បាងកក​ ៖ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​​បានប្រកាសពីការបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី ​នៃ​ជំងឺ​កូ​វីដ១៩ ចំនួន ៦.៩០៤ករណី និង​​អ្នកស្លាប់​ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៦១នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ម៉ោង​ចុងក្រោយនេះ​។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ។

បើតាមក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៨.០២៤ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៩៥៣.៦៣២ នាក់​ដែល​ក្នុងនោះ ១.៨៣៨.០៦១ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៩.៦៧០ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៩.៧៦៤ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕