សហរដ្ឋអាមេរិកមានមនុស្ស៥០,៨០៩នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៥២នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥០,៨០៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៥២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៧,៤៣៨,៩៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៧៦,៣៩៧នាក់ និងជាសះស្បើយឡើងសរុប ៣៧.៥លាននាក់៕