ឯកឧត្តម ស ថេត ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងជនពិការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានអញ្ជេីញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងជនពិការ ចំនួន១០គ្រួសារ នៅសង្កាត់បឹងទំពុន១ និងបឹងទំពុន២ ដល់ទីកន្លែងដែលគាត់រស់នៅជាក់ស្តែង ដេីម្បីឲ្យបានយល់ និងជ្រាបច្បាស់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តម ស ថេត ប្រធានក្រុមការងារ ក៏នាំយកអំណោយចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងជនពិការទាំង១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានការឧបត្ថម្ភជាថវិកាចំនួន១០មុឺនរៀល, អង្ករ៥០គីឡូ, ទឹកបរិសុទ្ធ ទឹកក្រូច, ទឹកត្រី, ទឹកសុីអុីវ, ត្រីខ។ល។

នាឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានបង្ហាញនូវអារម្មណ៍សប្បាយចិត្ត និងរំភេីប ចំពោះទឹកចិត្តរបស់ឯកឧត្តមប្រធាន ដែលតែងតែលះបង់ពេលវេលាចុះផ្ទាល់ដល់ផ្ទះជួល ជាពិសេសជូនពរឯកឧត្តម សុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ៕