
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៤៦១ករណីទៀត និងស្លាប់១០៦នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 14, 2021
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,៤៦១ ករណី និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១០៦នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។
ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៣ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានចំនួន ១,១៦២នាក់។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៤៩,៦៩១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៨៧,២៨៦នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២០,៨៦៩នាក់៕