
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៣៩៧ករណីថែមទៀត និងស្លាប់១២នាក់ក្នុងរបាយការណ៍ថ្ងៃអង្គារ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 10, 2021
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៣៩៧ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១២នាក់ផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃអង្គារ គឺមានការថយចុះបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃចន្ទដែលមានចំនួនឆ្លងថ្មីចំនួន២,៤៧០ករណី។
សូមជម្រាបថា គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២២៤,២០០ករណី និងអ្នកស្លាប់កើនដល់៥២៣នាក់៕