
ឥណ្ឌា ប្រកាសរកឃើញមេរោគ Zika ជាថ្មីម្ដងទៀត
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 10, 2021
ញូវដេលី ៖ មនុស្សចំនួន ៨៩ នាក់ ក្នុងនោះមានកុមារ១៧នាក់ ត្រូវបានធ្វើតេស្តរកឃើញនូវមេរោគ Zika ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុង Kanpur នៃប្រទេសឥណ្ឌា។
មេរោគ Zika នេះត្រូវបានរកឃើញដំបូងនៅក្នុងឆ្នាំ ១៩៤៧ ដែលឆ្លងពីសត្វមូស នឹងបានរាលដាលនៅប្រទេសប្រេស៊ីល កាលពីឆ្នាំ ២០១៥ ។
លោក Nepal Singh វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រក្នុងតំបន់ Kanpur នៃរដ្ឋ Uttar Pradesh បានឲ្យដឹងថា មានការកើនឡើងនៃករណីមេរោគ Zika នេះ ហើយក្រសួងសុខាភិបាលឥណ្ឌា ក៏បានបង្កើតក្រុមគ្រូពេទ្យជាច្រើនផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនេះ។
គួរបញ្ជាក់ថា មេរោគ Zika ត្រូវបានរកឃើញលើកដំបូងនៅក្នុងទីក្រុងឧស្សាហកម្ម Kanpur កាលពីថ្ងៃទី ២៣ ខែតុលា ហើយករណីរកឃើញ កាន់តែមានការកើនឡើង ពីមួយសប្តាហ៍ ទៅមួយសប្ដាហ៍៕