
ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ
អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៤៥៤,៧០២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៨២,៤២២នាក់ផងដែរ។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៤៨,៨៤៣នាក់ (ស្លាប់ ១៤៣,៥៧៨នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨០៦,៦៩៤នាក់ (ស្លាប់ ៤៤,៥៦៧នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៥១៧,១៧៣នាក់ (ស្លាប់ ២៩,៤២៧នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៩៨២,៤៩៥នាក់ (ស្លាប់ ១៩,៧៦៤នាក់), វៀតណាម ឆ្លងចំនួន ៩៨៤,៨០៥នាក់ (ស្លាប់ ២២,៦៨៦នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០៨,៥៩១នាក់ (ស្លាប់ ១៨,៨៥៥នាក់), សិង្ហបុរី ឆ្លងចំនួន ២២៤,២០០នាក់ (ស្លាប់ ៥២៣នាក់), កម្ពុជា ឆ្លងចំនួន ១១៩,២២៧នាក់ (ស្លាប់ ២,៨៤០នាក់), ទ្បាវ ឆ្លងចំនួន ៤៨,៨៩២នាក់ (ស្លាប់ ៨៩នាក់) និងព្រុយណេ ឆ្លងចំនួន ១៣,៧៨២នាក់ (ស្លាប់ ៩៣នាក់)៕