ថ្ងៃនេះ ថៃបន្តរកឃើញ​អ្នក​ឆ្លងកូវីដ-១៩ ចំនួន៦.៩៧៨ករណីបន្ថែមទៀត និង​ស្លា​​ប់៦២នាក់

បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បានប្រកាសបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន៦.៩៧៨ ករណី និង​មាន​អ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ​ចំនួន៦២នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ម៉ោងចុងក្រោយនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

ក្រសួងសុខាភិបាល​ថៃបញ្ជាក់ថា នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៧.៦៩៧ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៩៦០.៦១០ នាក់​ដែល​ក្នុងនោះ ១.៨៤៥.៧៥៨ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៩.៧៣២ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៩.៨៦២ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕