
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តពោធិ៍សាត់
ខេត្តពោធិសាត់ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ ជំនួសឯកឧត្តម ម៉ៅ ធនិន។
ពិធីនេះធ្វើឡើងនៅបរិវេណវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ស្រុក ឃុំ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការការពារជំងឺកូវីដ១៩។
សូមជម្រាបថា ឯកឧត្តម ជាវ តាយ អតីតអភិបាលខេត្តកំពត ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ទេរភារកិច្ច ទៅជាអភិបាលខេត្តពោធិសាត់ ។ ចំណែកឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់ ត្រូវផ្ទេរទៅជាអភិបាលខេត្តកំពតវិញ៕