ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥១លាន ៥៦ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥១, ៥៦៣,៣៣១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០៧៩,៩១៦នាក់ និងជាសះស្បើយឡើងវិញ ២២៧,៧៧៩,៨២២នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៧, ៥៣៦,៥៣៦នាក់ ស្លាប់ចំនួន ៧៧៨,៣១៦នាក់ និងជាសះស្បើយចំនួន ៣៧,៦០៤,៥៤០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៣៨៦,៧៨៦ នាក់ ស្លាប់ចំនួន ៤៦១,៨២៧នាក់ និងជាសះស្បើយ ៣៣,៧៧៦, ០៥៣នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៨៩៧,០២៥នាក់ ស្លាប់ ៦០៩,៨១៦នាក់ និងជាសះស្បើយ ២១,១០០,៨៨៨នាក់៕