នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ​ដែល​ត្រៀម​ហោះហើរ​ទៅ​ជប៉ុន​

ភ្នំពេញ ​៖ ក្រោយពី​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​បា​រ៉ែ​ន​រួចរាល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​គ្រោង​នឹង​វិល​ត្រឡប់មក​មាតុភូមិ​វិញ​នៅ​ថ្ងៃទី ១៤ ខែ តុលា ពោលគឺ​នៅ​ថ្ងៃស្អែក​នេះ​។

ការវិល​ត្រឡប់មក​មាតុភូមិ​វិញ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​នេះ ត្រូវបាន​បែងចែក​ជា ២ ក្រុម​ផ្សេងគ្នា ដោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ​ត្រូវ​វិលត្រឡប់​មក​មុន ដោយឡែក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុត​យុវជន​អាយុ​ក្រោម ២៣ ឆ្នាំ​នឹងត្រូវ​បន្តដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ជា​បន្តទៀត​។

ការបន្ត​ដំណើរ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ​ទៅកាន់​ប្រទេស​ជប៉ុន​នេះ​គឺ ដើម្បី​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព មុននឹង​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ 2022 AFC U23 ASIAN CUP ដែល​អ៊ូ​ស​បេ​គី​ស្ថាន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​ក្រោយនេះ​។

គួរ​បញ្ជាក់ថា កីឡាករ​អាយុ​ក្រោម ២៣ ឆ្នាំ​របស់​កម្ពុជា ដែល​នឹង​បន្តដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​នោះ​គឺមាន​ទាំងអស់​ចំនួន ២៣ នាក់ ដែល​រួមមាន​កីឡាករ​៖