ខឹងសុំលុយប្អូនមិនបាន បុរសម្នាក់សម្រេចចិត្តចាក់សាំងដុតខ្លួនឯង

ខេត្តមណ្ឌលគីរី ៖ អាចចាត់ទុកថា ជារឿងឆោតល្ងង់មួយ ឬមូលហេតុមកពីខ្វះការយល់ដឹង ខណៈបុរសម្នាក់មានឈ្មោះ ហម វណ្ណា (ហៅ និន) អាយុ៤៣ឆ្នាំ បានសម្រេចចាក់សាំងដុតខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីខឹងសុំលុយប្អូនឈ្មោះ ហម ដាវី មិនបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកវេលាម៉ោង ៧ និង២៥នាទី ថ្ងៃទី០៩ ខៃវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។

បើតាមប្រភពបានឲ្យដឹងថា ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យយករថយន្តដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត៕ ដោយ ៖ ផែង ផល្លិត