
ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧.៤៩៦ករណីបន្ថែមទៀត និងស្លាប់ចំនួន៥៧នាក់ ក្នុងរបាយការណ៍ថ្ងៃនេះ
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៧.៤៩៦ករណី និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន៥៧ នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុតក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា នៅថ្ងៃពុធម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ៧.៤៥២ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៩៦៨.១០៦ នាក់ដែលក្នុងនោះ ១.៨៥៣.២១០ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៩.៧៨៩ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៩.៨៨៣ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕