ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ខែតុលានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៦៤៦,៥៨៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧០,៣៣៤នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៣១,០៤៦នាក់ (ស្លាប់ ១៤២,៨១១នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៦៩០,៤៥៥នាក់ (ស្លាប់ ៤០,០៦៩នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៣៦១,៥២៩នាក់ (ស្លាប់ ២៧,៥៩៣នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ១,៧៤០,៤២៨នាក់ (ស្លាប់ ១៧,៩១៧នាក់), វៀតណាម ឆ្លងចំនួន ៨៤៩,៦៩១នាក់ (ស្លាប់ ២០,៨៦៩នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨២,៨០៣នាក់ (ស្លាប់ ១៨,២២២នាក់), សិង្ហបុរី ឆ្លងចំនួន ១៣៥,៣៩៥នាក់ (ស្លាប់ ១៩២នាក់), កម្ពុជា ឆ្លងចំនួន ១១៥,៦០៧នាក់ (ស្លាប់ ២,៥៥៩នាក់), ទ្បាវ ឆ្លងចំនួន ២៩,៩៦៤នាក់ (ស្លាប់ ៣៥នាក់) និងព្រុយណេ ឆ្លងចំនួន ៩,៦៦៥នាក់ (ស្លាប់ ៦៧នាក់)៕