សហរដ្ឋអាមេរិកមានមនុស្ស៤៣,៥៩៦នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៣៩នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៣,៥៩៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥៣៩នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៧,៦៩៣,៥១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៨០,៧៧៥នាក់ និងជាសះស្បើយឡើងសរុប ៣៧.៧៣លាននាក់៕