ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥២លាន ៦៣ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥២, ៦៣៥,៨២១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០៩៥,២៦៨នាក់ និងជាសះស្បើយឡើងវិញ ២២៨,៥៥៧,៨៤៤នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៧, ៦៩៣,៥១៦នាក់ ស្លាប់ចំនួន ៧៨០,៧៧៥នាក់ និងជាសះស្បើយចំនួន ៣៧,៧២៩,៤៨៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៤០៤,០៦០ នាក់ ស្លាប់ចំនួន ៤៦២,៣៨៤នាក់ និងជាសះស្បើយ ៣៣,៨០០, ៩២៥នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៩២៦,៥២៦នាក់ ស្លាប់ ៦១០,៣២៣នាក់ និងជាសះស្បើយ ២១,១៣០,៣៨២នាក់៕