ថ្ងៃនេះ ថៃ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ ចំនួន​៨០៦​នាក់ ​និង​១៥​នាក់ទៀត​

បាងកក ៖ ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន ១.១២៩​ករណី​បន្ថែមទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ Bangkok Post​។​

​ក្រៅពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ អ្នកជំងឺ​ចំនួន ១៥​នាក់​បន្ថែមទៀត ក៏​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ផងដែរ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ដូចគ្នា ខណៈ​អ្នកជំងឺ​ចំនួន ៨៧៦​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៤.៦៧៦.៣៣៨​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៣២.៦៨៣​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​គឺ​៤.៦៣៥.៣៦៩​នាក់​៕