​ ត្រាំ​ ព្រមាន​ថា ការបំផ្លាញ​បំពង់​បង្ហូរ​ឧ​ស្ម័នជា​សកម្មភាព​របស់​អាមេរិក​នឹង​នាំ​ឲ្យ​ផ្ទុះ​សង្គ្រាមលោកលើកទី​៣

វ៉ាស៊ីនតោន ៖ អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា ការបំផ្លិចបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ១ និង ២ របស់​រុស្ស៊ី​នៅ​សមុទ្រ​បាល់​ទិ​ក អាច​នាំឱ្យមាន​សង្គ្រាមលោក​លើក​ទី ៣​ដោយ​ចៀស​មិន​រួច​។​

លោក Trump បាន​ចូលទៅ​កាន់​វេទិកា​សង្គម Truth Social របស់គាត់​កាលពី​ថ្ងៃ​ពុធ ដោយ​បង្ហោះ​ឃ្លី​ប​មួយ​កាលពី​ខែកុម្ភៈ ដែល​ស្នង​តំណែង​របស់គាត់​គឺ​ប្រធានាធិបតី Joe Biden បាន​ប្រាប់​អ្នកកាសែត​ថា “​ប្រសិនបើ​រុស្ស៊ី​ឈ្លានពាន អ៊ុយ​ក្រែ​ន នោះ​នឹង​មិនមាន Nord Stream 2 ទៀត​ទេ​។ ​

ដោយឡែក លោក ចូ បៃដិន បាន​សង្កត់ធ្ងន់ថា “​យើង​នឹង​បញ្ចប់​វា “​។ ទន្ទឹម​នោះ នៅពេលដែល​ត្រូវបាន​សួរ​អំពី​របៀប​ដែល​ទីក្រុង​វ៉ាស៊ីនតោន​គ្រោង​នឹង​សម្រេច​កិច្ចការ​បាន​នោះ ដោយ​ពិចារណា​ថា​បំពង់​បង្ហូរ​ប្រេង​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​អាល្លឺម៉ង់ លោក Biden បាន​ឆ្លើយតប​ភ្លាមៗ​ថា “​ខ្ញុំ​សន្យា​នឹង​អ្នក ថា​យើង​នឹង​អាចធ្វើ​វា​បាន​”​។​ បៃ​ដិ​ន​ចង់​និយាយថា អាមេរិក​នឹងមាន​អ្វី​ផ្សេងទៀត​មក​ជំនួស​បំពង់​បង្ហូរ​ឧ​ស្ម​ន័​របស់​រុស្ស៊ី​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​លើក​ជា​សំណួរ​ថា តើ​សង្គ្រាមលោកលើកទី​៣ មាន​អ្នកណាខ្លះ​? លោក Trump បាន​សរសេរ​ដូច្នេះ​នៅក្នុង​មតិ​ខ្លី​មួយ​នៅក្រោម​វីដេអូ​ដែល​លោក​បាន​បង្ហោះ​នោះ​។​

ការ​បង្ហោះ​របស់​លោ​ល​ត្រាំ​គឺជា​ការ​ជេរប្រទេច​ជាក់ស្តែង​នៅ​លោក Biden ដោយ​លោក​បាន​បង្ហើប​ថា សហរដ្ឋអាមេរិក​អាចជា​ប់​ពាក់ព័ន្ធ​នឹង​ការ​លេច​ធ្លាយ បំពង់​បង្ហូរ​ឧ​ស្ម​ន័​របស់​រុស្ស៊ី​នៅ​សមុទ្រ​បាល់​ទិ​ក​ដែល​ត្រូវបាន​រកឃើញ​នៅ​ដើម​សប្តាហ៍​នេះ ខណៈដែល​បំពង់​បង្ហូរ Nord Stream នោះ​ត​ភ្ជាប់​ពី​រុស្ស៊ី​ទៅ​អឺរ៉ុប ខណៈដែល​បំពង់​បង្ហូរ​ប្រេង​លេខ ២ ជាពិសេស​នោះ​គឺ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​តែម្តង ដែល​វា​ស្ថិតនៅក្រោម​សមុទ្រ​បាល់​ទិ​ក​។​

ចំណែក​កាសែត Daily Mail បាន​សួរ​ទៅកាន់​អ្នកនាំពាក្យ​របស់ Trump គឺ​លោក Taylor Budowich ដើម្បី​សុំ​ការបំភ្លឺ​នូវ​អ្វីដែល​ត្រាំ​បាន​លើកទ្បើង ប៉ុន្តែ​គាត់​បាន​និយាយថា “​សេចក្តីថ្លែងការណ៍​រប​ស់​អតីត​ប្រធានាធិបតី​អាមេរិក​នោះ​គឺ​និយាយ​សម្រាប់​ខ្លួន​គាត់​ឬ​ជាការ​បញ្ចេញមតិ​តែប៉ុណ្ណោះ​៕