ណា​តូ​គ្រោង​​បញ្ជូន​កង​ទ​ព័​ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

បរទេស ៖ រដ្ឋមន្ត្រីការបរទេស​ប៉ូឡូញ លោក Zbigniew Rau បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ថា អង្គការ​ណា​តូ​គ្រោង​នឹង​បញ្ជូន​កងទ័ព​ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រសិនបើ​រុស្ស៊ី​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​នោះ​។ ប្លុក​យោធា​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​រក្សា​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​មិន​នៅក្នុង​សង្គ្រាម​ជាមួយ​ទីក្រុង​ម៉ូស្គូ និង​មិនមែនជា​ភាគី​នៃ​ជម្លោះ​នោះទេ​។

ថ្លែង​ទៅកាន់​វិទ្យុ RMF FM លោក Rau ត្រូវបាន​សួរថា​តើ​ប្លុក​យោធា​ណា​តូ​នឹង​ឆ្លើយតប​យ៉ាងដូចម្តេច ប្រសិនបើ​រុស្ស៊ី​ងាក​ទៅរក​ជម្រើស​នុយក្លេអ៊ែរ ខណៈពេល​កំពុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​របស់​គៀ​វ​។

យោងតាម​រដ្ឋមន្ត្រី ពិភពលោក​នឹង​សម្របសម្រួល​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​សហរដ្ឋអាមេរិក ឆ្លើយតប​ចំពោះ​ការវាយប្រហារ​បែបនេះ​។ លោក​ថា ប្រសិនបើ​អ្វីដែល​អាក្រក់​បំផុត​កើតឡើង​នោះ ប្រតិកម្ម​របស់​អង្គការ​ណា​តូ​ប្រហែលជា​មិន​ខុសគ្នា​ច្រើន​ពី​ជំហាន​ដែល​បាន​គូសបញ្ជាក់​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក Jake Sullivan នោះទេ​គឺ​ការបញ្ជូន​កម្លាំង​ទ​ព័​ចូល​អ៊ុយ​ក្រែ​ន​ដោយ​ចៀស​មិន​រួច​។

លោក Rau បាន​បន្ថែមថា ទោះជា​យ៉ាងណា ក៏​ត្រូវតែ​កត់សម្គាល់​ផងដែរ​ថា ការបញ្ជូន​ទ​ព័​ណា​តូ​ទៅ​អ៊ុយ​ក្រែ​ន​ប្រហែលជា​មិនចាំបាច់​ទេ ព្រោះ​វា​អាចទៅរួច​ក្នុងការ​ប្រើប្រាស់​អាវុធ​ធម្មតា ដូចជា​ទ​ព័​អាកាស ឬ​ការបាញ់​មី​ស៊ី​ល​ដែល​ពាក់ព័ន្ធ ដោយ​មិនចាំបាច់​បាញ់​ចេញពី​ដី​អ៊ុយ​ក្រែ​ន​ឬ​បញ្ជូន​ទ​ព័​ណា​តូ​ទៅ​អ៊ុយ​ក្រែ​ន​នោះ​ទ្បើ​យ​៕