
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,០៩៩ករណីថែមទៀត និងស្លាប់១៤នាក់ក្នុងរបាយការណ៍ថ្ងៃសុក្រ
ថ្ងៃចេញផ្សាយៈ November 13, 2021
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,០៩៩ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៤នាក់ផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃសុក្រ គឺមានការថយចុះបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដែលមានចំនួនឆ្លងថ្មីចំនួន២,៣៩៦ករណី។
សូមជម្រាបថា គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៣៣,១៧៦ករណី និងអ្នកស្លាប់កើនដល់៥៦២នាក់៕