សម្តេច​ប៉ាបបន្តអំពាវនាវ​ឲ្យ​លោក Putin និង​លោក Zelenskyy ប្រកាស​បទ​ឈប់​បាញ់ ហើយ​ចូល​តុ​ចរចា​

ប៉ារីស​ ៖ សម្តេច Pope Francis បាន​និយាយ នៅក្នុង​ការអំពាវនាវ​មួយ​ទៅកាន់​មេដឹកនាំ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ​ថា ភាគី​ទាំង ២ លោក Vladimir Zelensky និង​លោក Vladimir Putin គួរតែ​ប្រកា​សបទ​ឈប់​បាញ់ ហើយ​ត្រឡប់​ទៅ​តុ​ចរចា​គ្នា​វិញ​។​

សម្ដេច ក៏បាន​ព្រមាន​ថា ភាព​តានតឹង​បន្ថែមទៀត​អាចឈាន​ដល់​ការដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ ដែល​បណ្ដាល​ឲ្យ​មាន​ផលវិបាក​មហន្តរាយ​កាន់តែខ្លាំង​។​

គួរ​បញ្ជាក់ថា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានអូសបន្លាយ​អស់​រយៈពេល​ជាង៧ខែមកហើយ ដោយ​គិត​ចាប់ពី​ថ្ងៃទី ២៤ ខែកុម្ភៈ ៕