ក្រសួងសុខាភិបាលបញ្ជាក់ពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប ដែលចូលមកប្រទេសកម្ពុជា នៅពេលចាក់វ៉ាក់សាំងគ្រប់ចំនួន

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប (បូកទាំងជនបរទេស) ដែលចូលមកប្រទេសកម្ពុជា។ ការមិនធ្វើចត្តាឡីស័កនេះ សម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់ប៉ុណ្ណោះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល បានបន្ថែមថា បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័ស៕