
Ronaldo អង្គុយសម្រក់ទឹកភ្នែកក្រោយព័រទុយហ្គាល់ចាញ់ ស៊ែប៊ី ចុងម៉ោង
អឺរ៉ុប ៖ ក្រុមជម្រើសជាតិសែប៊ីទទួលបានកៅអី ដើម្បីឡើងទៅលេង FIFA World Cup ឆ្នាំក្រោយនេះនៅប្រទេសកាតាហើយ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ ដោយលទ្ធផល ២-១ កាលពីយប់មិញ។
សម្រាប់ការប្រកួតនេះក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ បានបើកការនាំមុខមុនតាំងតែពីនាទីទី២ដោយកីឡាករ Renado Sanches ប៉ុន្តែនៅនាទីទី៣៣ ក្រុមភ្ញៀវសែប៊ីបានរកគ្រាប់បាល់តាមស្មើវិញដោយការស៊ុតបញ្ចូលទីដោយ Dusan Tadic ។
ការប្រកួតបានអូសបន្លាយដល់នាទី៩០ ទើបកីឡាករ Mitrovic ដែលត្រូវបានចូលលេងក្នុងនាមជាកីឡាករបម្រុងនោះ រកបានគ្រាប់ជ័យជម្នះតែម្តង ជួយសែប៊ីឡើងឈរនៅកំពូលតារាងនៃពូល A ដោយមាន ២០ពិន្ទុនៅថ្ងៃបិទបញ្ចប់ជម្រុះក្នុងពូលប្រចាំទ្វីបអឹរ៉ុប UEFA គ្រាដែលព័រទុយហ្គាល់បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ និងត្រូវលេងវគ្គជម្រុះនាខែមីនា ឆ្នាំ២០២២ ជាបន្តទៀត។
យ៉ាងណាមិញក្រោយបញ្ចប់ការប្រកួត Ronaldo ក៏ត្រូវបានគេប្រទះឃើញអង្គុយយំម្នាក់ឯងយ៉ាងអស់សង្ឃឹមមែនទែន ប៉ុន្តែ មិត្តរួមក្រុម និង កីឡាកររបស់ស៊ែប៊ី មកលួងលោមចិត្តរូបគេផងដែរ ៕