ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៨នាក់, ជាសះស្បើយ៣៥៩នាក់, ស្លាប់២៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៨នាក់, អ្នកជំងឺចំនួន៣៥៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៥នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៥, ៨៧៥ ជាសះស្បើយសរុបចំនួន១០៩, ៦៥៥ និងស្លាប់សរុបចំនួន ២, ៥៨៤៕