ចិនមើលឃើញការឆ្លងរាលដាលកាន់តែខ្លាំងនៅទីក្រុង Dalian នូវវីរូសកូវីដ១៩ ប​ម្លែ​ង​ខ្លួន​ថ្មី Delta

ប៉េកាំង ​៖ ប្រទេស​ចិន កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប​ម្លែ​ង​ខ្លួន​ថ្មី Delta ក្នុង​លក្ខណៈ​ធំ​បំផុត​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អាជ្ញាធរ​ចិន​។​

ការឆ្លង​ក្នុង​សហគមន៍​ថ្មី​ចំនួន ៣២ ករណី ត្រូវបាន​រាយការណ៍ កាលពី​ថ្ងៃទី ១៤ ដែល​ការឆ្លង​ភាគច្រើន​គឺ​នៅក្នុង​ទីក្រុង​កំពង់ផែ Dalian ភាគ​ឦសាន​ប្រទេស​ចិន​។ ករណី​ឆ្លង​ខាងលើ​បានធ្វើ​ឲ្យ​ចំនួន​ឆ្លង​ក្នុង​សហគមន៍​សរុប កើន​ដល់ ១.៣០៨ ករណី ដោយ​លើសពី​ការឆ្លង​ក្នុង​សហគមន៍​ដំបូង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta នេះ​មាន​ចំនួន ១.២៨០ ករណី​។​

ការឆ្លង​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត និង​ក្រុង​របស់​ប្រទេស​ចិន​ចំនួន ២១ ។ បើទោះបីជា ការឆ្លង​មាន​ចំនួន​តិចតួច​ជាង​ក្នុងប្រទេស​ផ្សេងទៀត​ក្ដី ប៉ុន្តែ​អាជ្ញាធរ​ចិន ហាក់​មាន​ក្តី​ព្រួយបារម្ភ ក្នុងការ​ទប់ស្កាត់​ការឆ្លង​បន្ថែមទៀត​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​ទីក្រុង Dalian ត្រូវបាន​រកឃើញ​ការឆ្លង​ក្នុង​សហគមន៍​ជា​មធ្យម ២៤ ករណី​ក្នុង ១ ថ្ងៃ ទីក្រុង​កំពង់ផែ​ដែលមាន​ប្រជាជន​រស់នៅ​ចំនួន ៧.៥ លាន​នាក់​មួយ​នេះ ត្រូវបាន​រឹតបន្តឹង​វិធានការ​សុខាភិបាល​យ៉ាង​តឹងរឹង​បំផុត​ផងដែរ ដើម្បី​ផ្ដាច់​ខ្សែចង្វាក់​ចម្លង​នៃ​វីរុស​នេះ​៕