សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,០៦៩ករណីទៀត និងស្លាប់០៨នាក់ក្នុងរបាយការណ៍ថ្ងៃចន្ទ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីនៅថ្ងៃចន្ទម្សិលមិញបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន២,០៦៩ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៨នាក់បន្ថែមទៀតផងដែរ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃចន្ទ គឺមានការកើនឡើងមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដែលមានចំនួនឆ្លងថ្មីចំនួន១,៧២៣ករណី។ ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៣៩,២៧២ ករណី និងអ្នកស្លាប់កើនដល់៥៩៤នាក់៕