
រុស្ស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨,៤២០ករណី និងស្លាប់ ១,២១១នាក់ទៀត
ថ្ងៃចេញផ្សាយៈ November 16, 2021
ម៉ូស្គូ ៖ អាជ្ញាធររុស្ស៊ីនៅថ្ងៃចន្ទម្សិលមិញបានកត់ត្រានូវករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៣៨,៤២០នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ៩,១០៩,០៩៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ក្នុងថ្ងៃជាមួយគ្នានេះ រុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១,២១១នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ២៥៦,៥៩៧នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយថ្មីមានចំនួន២៧,៩៧២នាក់ នៃចំនួនសរុប ៧,៨១២,៥៥៧នាក់៕