ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៦២២,៩៨៥នាក់ហើយ ដែលកើនឡើងជាង១.៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៤,៩៨២នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាង គេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥១,០៧៦នាក់ (ស្លាប់ ១៤៣,៦៧០នាក់) បន្ទាប់មកប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨១៨,៥១១នាក់ (ស្លាប់ ៤៥,៧០៩នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៥៥១,៤៥២ នាក់ (ស្លាប់ ២៩,៧២៩នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,០២៤,៧៥៣នាក់ (ស្លាប់ ២០,០៧៩នាក់), វៀតណាម ឆ្លងចំនួន ១,០៣៥,១៣៨នាក់ (ស្លាប់ ២៣,១៨៣ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៣,៩៦២នាក់ (ស្លាប់ ១៨,៩៤៦នាក់), សិង្ហបុរី ឆ្លងចំនួន ២៣៩,២៧២នាក់ (ស្លាប់ ៥៩៤នាក់), កម្ពុជា ឆ្លងចំនួន ១១៩,៥៨៨នាក់ (ស្លាប់ ២,៨៧២នាក់), ទ្បាវ ឆ្លងចំនួន ៥៥,០១៨នាក់ (ស្លាប់ ១០៤នាក់) និងព្រុយណេ ឆ្លងចំនួន ១៤,២១៥ នាក់ (ស្លាប់ ៩៦នាក់)៕