
Hun Sen Cup ថ្នាក់ជាតិ វគ្គ៨ក្រុមចុងក្រោយប្រកួតនៅថ្ងៃនេះ
ថ្ងៃចេញផ្សាយៈ November 16, 2021
ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ វគ្គ៨ក្រុមចុងក្រោយនឹងធ្វើការប្រកួតនៅថ្ងៃទី១៦ ខែវិច្ឆិការនេះហើយ។
សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃនេះរួមមាន ៖
* វិសាខា ប៉ះ អាស៊ីអឺរ៉ុបយូណាតធីត នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង៣៖០០នាទីរសៀល។
* ណាហ្គាវើលដ៍ ប៉ះ បឹងកេត នៅកីឡដ្ឋានស្តាត់ចាស់ វេលាម៉ោង៣៖០០នាទីរសៀល។
* ភ្នំពេញក្រោន ប៉ះ អគ្គីសនីកម្ពុជា នៅកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង១៨៖០០នាទីល្ងាច។
* ព្រះខ័នរាជស្វាយរៀង ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង១៨៖០០នាទីល្ងាច។
ដោយឡែកវគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងប្រកួតនាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ៕