ក្រុមបាល់ទះវិសាខា លើកពានសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានបញ្ចប់ហើយ ដោយក្រុមវិសាខា បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-១៧, ២៥-១៨ និង ២៥-១៧ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ នៅសាលទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍៕